ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ! ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានចាប់ផ្ដើមមុនគេ បន្ទាប់ពីភ្ជុំបិណ្ឌរួចហើយ ដើម្បីមកចែកជូនសញ្ញាបត្រ សម្រាប់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ចំនួន ១ ១៨៣ នាក់។ អម្បាញ់មិញ យើងបានស្ដាប់នូវរបាយការណ៍របស់ ឯកឧត្តម លី ឆេង សាកលវិទ្យាធិការ អំពីវឌ្ឍនភាព នៃសាកលវិទ្យាល័យ ដែលទាក់ទងជាមួយនឹងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើងនៅទីនេះ។ កោតសរសើរ ចំពោះសាកលវិទ្យាល័យ ខិតខំរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សនៅគ្រប់កម្រិត ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះការរីកចម្រើនរបស់សាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ ដែលបានខិតខំរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ ក្រៅពីថ្នាក់ឧត្តមសិក្សា សាលាប៊ែលធីអន្តរជាតិ ក៏បានចូលរួមបណ្ដុះបណ្ដាលតាំងពីថ្នាក់ចំណេះទូទៅ ដែលនេះគឺជាផ្នែកសំខាន់មួយ នៃការបណ្ដុះបណ្ដាលធនធានមនុស្សរបស់យើង។ កម្ពុជាក្លាយទៅជាប្រទេសសេរីភាវូបនីយកម្មលើវិស័យអប់រំ តាំងពីទសវត្សរ៍ ៩០ មកម្ល៉េះ សូមអបអរសាទរផងដែរ ជាមួយនឹងជ័យលាភី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ដ៏ច្រើន។ ខ្ញុំពិតជាមានមោទនភាព ដោយសារតែពិនិត្យឡើងវិញពីក្របខណ្ឌ … Continue reading សេចក្តីដកស្រង់ប្រសាសន៍ ពិធីចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ ប៊ែលធីអន្តរជាតិ និងផ្សព្វផ្សាយសៀវភៅ “ហ៊ុន សែន កម្ពុជា”
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed